Home » News » Xiaomi បញ្ចេញកាសទំនើប បច្ចេកវិទ្យាជប៉ុន (Hi-Res) កាត់បន្ថយសម្លេងរំខាន

Xiaomi បញ្ចេញកាសទំនើប បច្ចេកវិទ្យាជប៉ុន (Hi-Res) កាត់បន្ថយសម្លេងរំខាន

News

ក្រុមហ៊ុន Xiaomi បានដាក់បង្ហាញនូវផលិតផលថ្មីមួយដែលកាសស្តាប់សម្លេងទំនើបកាត់បន្ថយការជ្រៀតនៃសម្លងរំខាន។ កាសស្តាប់ត្រចៀកថ្មីនេះមានតម្លៃថោកហើយនឹងចេញ លក់ ខែធ្នូ ខាងមុខនេះ។

កាសត្រចៀក Xiaomi Noise-Canceling ថ្មីមានលក្ខណៈប្រសើរជាងមុនមានសម្លេងខ្លាំង។ វាបំពាក់មកជាមួយឧបករណ៏ទំនើបក្នុងការរាវរកចល័តនិងស្តាប់សូរសំលេងស័ព្ទ ដែលនាំមកនូវគុណភាពសំឡេង ច្បាស់ល្អ និងមិនមានការរំខាន់ផ្សេងៗនៅពេលយើងកំពុងសន្ទនា។ ក្រុមស្ថាបត្យកម្មបាននិយាយថា កាសម៉ីថ្មីនេះ នៅផ្នែកខាងមុខកាសនឹងចាប់យកនូវសំលេងរំខានដទៃៗ ហើយវានឹងធ្វើការចាប់យកនូវសម្លេងសន្ទនាដែលនៅជិតយើងបំផុត។ បន្ថែមទៅទៀតកាសត្រចៀក Xiaomi Noise-canceling មានស្តង់ដាស្តង់ដារអូឌីយ៉ូ Hi-Res របស់ប្រទេសជប៉ុន ហើយវាអាចបញ្ចេញនូវគុណភាពសម្លេងដូចទៅនឹងកម្រិតសម្លេងស៊ីឌី។ វាបានរចនាដោយភាពឆ្លាតវៃ ដោយវាធ្វើឲ្យសម្លេងមានភាពស្រទន់ និងធ្ងន់ទៅតាមភាពបត់បែនរបស់អ្នកប្រើប្រាស់។ វាមានពណ៌ខ្មៅ រឹងមាំ មានភាពងាយស្រួលដល់អ្នកប្រើប្រាស់ម្រាប់បងប្អូនដែលធ្វើលំហាត់ប្រាណក្នុងការដើរ រឺរត់ ជាដើម។ នៅផ្នែកនៃរន្ធបំពង់សំឡេងរបស់កាសគឺបំពាក់សុទ្ធតែ លោហៈអាលុយមីញ៉ូម ស៊េរី 6 ដែលមានភាពធន់ទៅនឹងការប្រើប្រាស់ និងស្រាល។

ផ្ទាំងបញ្ជាមានដូចជា ប៊ូតុងបញ្ជា ទៅមុខ ទៅក្រោយ និងផ្អាកសំឡេង មានភាពងាយស្រួលក្នុងការប្រើប្រាស់។ កម្រិតរលកសម្លេងនៃរលកអាកាសគឺបានបំពាក់ក្នុងកម្រិត 50-1500Hz និងសម្លេងអតិបរមា 20dB ធ្វើឲ្យបាសបុកមានភាពធ្ងន់ល្អ និងមានភាពបទបែនតាមបទចម្រៀង។ លើសពីនេះទៀតកាសស្តាប់ត្រចៀករបស់ Xiaomi ភ្ជាប់មកជាមួយថាមពលថ្ម 55mAh ភ្ជាប់ជាមួយរន្ធ Type-C។ ថ្មអាចសាកបាន 100% ក្នុងរយៈពេលត្រឹមតែពីរម៉ោងប៉ុណ្ណោះនិងអាចប្រើបានរហូតដល់ 12 ម៉ោងនៃការប្រើប្រាស់។

Leave a Reply

Your email address will not be published. Required fields are marked *