Home » News » Mi Max 3 មានអេក្រង់ Full HD + 7 អ៊ីញនិងមានថាមពលថ្ម 5500 mAh

Mi Max 3 មានអេក្រង់ Full HD + 7 អ៊ីញនិងមានថាមពលថ្ម 5500 mAh

News

ការរចនានៃស្មាតហ្វូន នៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ Mi Max 3 ក៏ទំនងជាអាចនឹងមានអេក្រង់ 18: 9 (អេក្រង់លាតដល់គែម) ផងដែរ។ Xiaomi បានដាក់លក់ Mi Max 2  ជាមួយនឹងថាមពលថ្ម 5300mAh និងអេក្រង់ Full HD ទំហំ 6.44 inch ។ ឥឡូវនេះ Xiaomi Mi Max 3 អាចនឹងត្រូវបានក្រុមហ៊ុន ប្រកាសជាបន្តបន្ទាប់មកទៀតនៅក្នុងពាក់កណ្តាលឆ្នាំ២០១៨ នេះ។ ពត៌មានបែកធ្លាយបានបង្ហាញថា Mi Max 3 ទំនងជាអាចមានអេក្រង់បង្ហាញលាតដល់គែមទំហំរហូតដល់ 7 អ៊ីញ ធំជាងម៉ូឌែលមុនៗ និងកម្រិតបង្ហាញរូបភាព Full HD+ (2160 x 1080) ។ ចំពោះកម្រាសរបស់វាអាចនឹងមានកម្រាសស្តើងជាងមុនបន្តិច។

ចំពោះសមត្ថភាព និងកម្លាំងម៉ាស៊ីនត្រូវបានលេចចេញបណ្តើរៗ ដោយវាបានបំពាក់មកជាមួយជម្រើសកម្លាំងដំណើរការពីរផ្សេងគ្នា គឺម៉ូឌែលទី១ បំពាក់ដោយ អង្គដំណើរការ Snapdragon 630 និងមួយផ្សេងទៀតដោយអង្គដំណើរការ Snapdragon 660 ។ រំលឹកឡើងវិញ Mi Max 2 ត្រូវបានគេដាក់ឱ្យដំណើរការជាមួយ Snapdragon 625 ដូច្នេះអាចនិយាយបានថាវានឹងមានដំណើរការលឿនជាងម៉ូឌែលមុនៗ។ ក្នុងរូបភាពបែកធ្លាយនេះ Mi Max 3 បានបំពាក់មកជាមួយ កាមេរ៉ាខាងក្រោយចំនួនពីរគ្រាប់ផងដែរ។ ចំពោះកម្លាំងថ្មវិញ គឺបានធ្វើវឌ្ឍនភាពបន្ថែមដោយមានទំហំរហូតដល់ 5,500 mAh ជាមួយនឹងបច្ចេកវិទ្យាសាកល្បឿន Quick Charge 3.0 ។

Mi Max 3 មិនទាន់ត្រូវបានក្រុមហ៊ុនធ្វើការបង្ហាញជាផ្លូវការនៅឡើយទេ តែតាមរូបភាពដែលបែកធ្លាយពិនិត្យឃើញថា ការរចនាឡើងមានភាពស្រដៀងគ្នាទៅនឹង Mi Max 2 ចំណុចចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ វាបានធ្វើវឌ្ឍនភាពដូចជា ល្បឿនទូរស័ព្ទ, កាមេរ៉ាខាងក្រោយមានចំនួន២គ្រាប់ និងទំហំអេក្រង់ធំជាងមុន លាតរហូតដល់គែម ។ ដូចនេះមានតែការរងចាំតាមដានបន្តទៀតតែប៉ុណ្ណោះ។

Oneclicks និងធ្វើការតាមដានបន្តទៀត។

ប្រភព៖themobileindian

Leave a Reply

Your email address will not be published. Required fields are marked *