Home » News » Xiaomi Mi 7 អាចបំពាក់មកជាមួយបច្ចេកវិទ្យាសាកឥតខ្សែ

Xiaomi Mi 7 អាចបំពាក់មកជាមួយបច្ចេកវិទ្យាសាកឥតខ្សែ

News

យើងបានដឹងរួចហើយអំពីកំពូលស្មាតហ្វូន របស់ក្រុមហ៊ុន Xiaomi ដែលបានប្រកាសចេញលក់ក្នុងឆ្នាំ២០១៧ នេះគឺ Mi 6 ដែលទទួលបានការគាំទ្រ និងជាកំពូលទូរស័ព្ទស្មាតហ្វូនដែលមានល្បឿនបំផុតក្នុងឆ្នាំ២០១៧ ។ថ្មីៗនេះមានលេចចេញនូវលក្ខណៈរបស់  Xiaomi Mi 7 ដោយក្នុងនោះមានការអះអាងថា MI 7 នឹងបំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មឥតខ្សែ។ តាមការប៉ាន់ស្មាន Xiaomi នឹងប្រកាស Mi 7 នៅខែមីនាឆ្នាំក្រោយ។ ការមកដល់នៃការបំពាក់បច្ចេកវិទ្យាសាកឥតខ្សែនៅលើទូរស័ព្ទ Xiaomi Mi 7 អាចមានន័យថាវានឹងមានតួស្រោបដោយកញ្ចក់ នឹងអាចបំពាក់អាវក្រោះការពារការជ្រាបទឹកផងដែរ។

 

ស្មាតហ្វូន Mi 7 ត្រូវបានលេចធ្លាយពត៌មានថានឹងបំពាក់មកជាមួយអេក្រង់ AMOLED ទំហំ 6 អ៊ីងផលិតដោយ Samsung ប្រហែលជាអាចមានអេក្រង់លាតដល់គែម ហើយវានឹងត្រូវបានគេបំពាក់មកជាមួយបន្ទះឈីប Snapdragon 845 ថ្មីបំផុត ដែលមានកម្លាំងម៉ាស៊ីនខ្លាំងកប់តែម្តង អាចនិយាយបានថាវាជាស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុនXiaomi ដែលបំពាក់ បន្ទះឈីប Snapdragon 845 នៃដើមឆ្នាំ២០១៨ ខាងមុខ ។ ស្មាតហ្វូន នេះអាចនឹងបំពាក់អមមកដោយអង្គចងចាំទំហំ 6 GB ទំហំផ្ទុក 64GB និង128GB។ ទំហំកាមេរ៉ាខាងក្រោយ 16 មេហ្គាភិចសែល ថាមពលថ្ម 3,350mAh  ។

វាអាចត្រូវបានគេបំពាក់មកជាមួយផងដែរ នូវបច្ចេកវិទ្យាដែលអាចស្កេនស្គាល់ផ្ទៃមុខជាលក្ខណៈ 3D ។ ចំពោះតម្លៃវាអាចមានតម្លៃថ្លៃជាង Mi 6 បន្តិច ទោះជាយ៉ាងណាក៏ដោយ Xiaomi តែងតែនាំមុខគេជានិច្ចនូវគុណភាព និងតម្លៃធូថ្លៃជាងគេក្នុងចំណោមក្រុមហ៊ុនដែលផលិតកំពូលស្មាតហ្វូនផ្សេងៗ។

សរុបមកនេះគ្រាន់តែជាពត៌មានបែកធ្លាយតែប៉ុណ្ណោះ វាស្ថិតនៅក្នុងរូបភាពស្រពិចស្រពិលនៅឡើយ សម្រាប់ពត៌មានបន្តៗទៀត Oneclicks និងធ្វើការតាមដានបន្តទៀត។

ប្រភពៈgizbot

Leave a Reply

Your email address will not be published. Required fields are marked *